...

កម្មវិធីធនាគារដី

ដោយ fivision

February 19, 2023
ធនាគារដី ឬគេស្គាល់ថា Land Banking សំដៅដល់សកម្មភាពអាជិវកម្មដែលប្រមែលប្រមូលទិញដី ក្នុងទំហំធំ ដែលស្ថិតនៅតំបន់មិនជិតពេក និងក៏មិនឆ្ងាយពេកពីតំបន់កំពុងអភិវឌ្ឍស្រាប់។ ការទិញដីមិនជិតពេកគឺដើម្បីជៀសវាងការចំណាយច្រើនជ្រុលរហូតដល់រកផលចំណេញមិនបាន ខណៈដែលការទិញដីមិននៅឆ្ងាយពេកគឺដើម្បីបង្កឱកាសឱ្យដីនោះអាចកើនតម្លៃកាន់តែខ្ពស់ នៅពេលការអភិវឌ្ឍកាន់តែរីករាលដាលដល់តំបន់ទាំងនោះ។ គោលគំនិតធនាគារដីមានការវិវត្តន៍ព្រោះថា នៅពីអតីតកាល ការសន្សំទិញដីឱ្យបានច្រើនគឺដើម្បីទន្ទឹមរង់ចាំឱ្យដីឡើងថ្លៃនៅពេលការអភិវឌ្ឍខិតជិតមកដល់ ក៏ប៉ុន្តែ រហូតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនដែលមានទស្សវិស័យវែងឆ្ងាយ និងមានលទ្ធភាពខ្ពស់ បានកែច្នៃដីទាំងនោះ ដោយការអភិវឌ្ឍទៅជាលំនៅដ្ឋាន សួនឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចនានា ដែលអាចទាក់ទាញសកម្មភាពសេដ្ឋកិច្ចមកវិញ ជាជាងការទន្ទឹមរង់ចាំ។
FIVISION CAPITAL