អាស៊ី គឺជាតំបន់គន្លឹះ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចពិភពលោក នៅឆ្នាំ2023នេះ នៅពេលដែលពិភពលោកទាំងមូលបន្ដប្រឈមបញ្ហាកំណើនសេដ្ឋកិច្ចទន់ខ្សោយនៅឡើយ។ 👆ចុចចំនងជើងលំអិតខ្លឹមសារ
ដោយ fivision
នេះបើយោងតាមការចេញផ្សាយរបស់ IMF នាពេលថ្មីៗនៅខែឧសភានេះ។ ហេតុអ្វី? ការបើកដំណើរការឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។
អាស៊ី គឺជាតំបន់គន្លឹះ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចពិភពលោក នៅឆ្នាំ2023នេះ នៅពេលដែលពិភពលោកទាំងមូលបន្ដប្រឈមបញ្ហាកំណើនសេដ្ឋកិច្ចទន់ខ្សោយនៅឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់ IMF នាពេលថ្មីៗនៅខែឧសភានេះ។ ហេតុអ្វី? ការបើកដំណើរការឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។
ការបើកចំហរនេះនឹងធ្វើឱ្យមាន ការកើនឡើងនៃការប្រើប្រាស់ទូទៅ ហើយវាអាចជំរុញដល់កំណើននៃការប្រើប្រាស់នៅទូទាំងតំបន់អាស៊ីទាំងមូល និងពិភពលោកផងដែរ។ ក្នុងរយៈពេលវែង សេដ្ឋកិច្ចចិននឹងបន្ដជាប្រភពនៃកំណើនសេដ្ឋកិច្ចពិភពលោក ក៏ប៉ុន្តែភាគរយរួមចំណែកអាចនឹងធ្លាក់ចុះ ហើយប្រទេសឥណ្ឌាកាន់តែរួមចំណែកខ្ពស់ទៅៗ។
អំឡុងច្រើនទសវត្សរ៍មកហើយ សេដ្ឋកិច្ចចិនគឺជាក្បាលម៉ាស៊ីនដ៏ចម្បងនៃកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ និងសម្រាប់សេដ្ឋកិច្ចសកលលោកទាំងមូល។ ក៏ប៉ុន្ដែ សេដ្ឋកិច្ចចិនអាចនឹងថយចុះជាងនេះ ព្រោះថា ចិនត្រូវប្រឈមមុខជាមួយបញ្ហាប្រជាសាស្រ្តដែលប្រជាជនចិនកាន់តែមានវ័យចំណាស់ច្រើន អត្រាកំណើតធ្លាក់ចុះ កម្លាំងពលកម្មនៃមនុស្សពេញវ័យធ្លាក់ចុះ ហើយនិងការធ្លាក់ចុះនៃផលិតភាពក្នុងប្រទេសចិន៕