ផ្អែកតាមបញ្ញាសិប្បនិម្មិត Bard AI របស់ក្រុមហ៊ុនបច្ចេកវិទ្យា Google ការរៀបចំកីឡាស៊ីហ្គេមឆ្នាំ២០២៣នឹងជះឥទ្ធិពលយ៉ាងចម្បងលើសេដ្ឋកិច្ចប្រទេសកម្ពុជា ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។ 👆ចុចចំនងជើងលំអិតខ្លឹមសារ
ដោយ fivision
ផ្អែកតាមបញ្ញាសិប្បនិម្មិត Bard AI របស់ក្រុមហ៊ុនបច្ចេកវិទ្យា Google ការរៀបចំកីឡាស៊ីហ្គេមឆ្នាំ២០២៣នឹងជះឥទ្ធិពលយ៉ាងចម្បងលើសេដ្ឋកិច្ចប្រទេសកម្ពុជា ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។
ស៊ីហ្គេមរំពឹងទាក់ទាញភ្លៀវទេសចរអន្ដរជាតិនៅចន្លោះពី ២៥ ទៅ៥០ម៉ឺននាក់ ដែលនឹងជំរុញដល់កំណើនប្រាក់ចំណូលក្នុងវិស័យទេសចរណ៍ និងផ្ដល់សម្ទុះដល់កំណើនសេដ្ឋកិច្ចជាតិ។ នៅឆ្នាំ២០២២ ភ្លៀវទេសចរអន្តរជាតិមកកម្ពុជាមានចំនួន ២,២៨លាននាក់។
ព្រឹត្តិការណ៍កីឡានេះក៏បានជំរុញឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការរៀបចំកីឡាទាំងមូល និងហេដ្ឋារចនាសម្ព័ន្ធមានស្រាប់ ដែលកត្តានេះនឹងផ្ដល់ផលដល់ការអភិវឌ្ឍនៅរយៈពេលវែង។
ទៅថ្ងៃអនាគត ស៊ីហ្គេមក៏រំពឹងបង្កើនមុខមាត់ប្រទេសកម្ពុជាលើឆាកអន្ដរជាតិ និងការជំរុញលើកកម្ពស់វិស័យកីឡាជាតិរបស់កម្ពុជាផងដែរ៕