ក្រុមហ៊ុន Alibaba បានចាប់ផ្តើមនៅក្នុងបន្ទប់តូចមួយរបស់ Jack Ma ជាមួយនឹងមិត្តភក្តិពីរបីនាក់ផ្សេងទៀត។ 👆ចុចចំនងជើងលំអិតខ្លឹមសារ
ប៉ុន្តែ តាំងពីថ្ងៃចាប់ផ្ដើមដំបូងក្នុងបន្ទប់ដ៏តូចចង្អៀតនេះ Jack Ma បានប្រាប់ទៅកាន់ក្រុមការងារទាំងនោះថា ក្រុមហ៊ុន Alibaba នឹងក្លាយជាក្រុមហ៊ុនធំបំផុតនៅក្នុងប្រទេសចិន។ នេះហើយជាការចាប់ផ្តើមតូច តែសុបិនធំ។ បច្ចុប្បន្ន ក្រុមហ៊ុន Alibaba គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលតម្លៃខ្ពស់បំផុតនៅទូទាំងពិភពលោក។ Alibaba មានចំណែកទីផ្សារជាង ២០០ពាន់លានដុល្លារអាមេរិក។
១. ចាប់ផ្តើមតូច តែសុបិនធំ
ក្រុមហ៊ុន Alibaba បានចាប់ផ្តើមនៅក្នុងបន្ទប់តូចមួយរបស់ Jack Ma ជាមួយនឹងមិត្តភក្តិពីរបីនាក់ផ្សេងទៀត។ ប៉ុន្តែ តាំងពីថ្ងៃចាប់ផ្ដើមដំបូងក្នុងបន្ទប់ដ៏តូចចង្អៀតនេះ Jack Ma បានប្រាប់ទៅកាន់ក្រុមការងារទាំងនោះថា ក្រុមហ៊ុន Alibaba នឹងក្លាយជាក្រុមហ៊ុនធំបំផុតនៅក្នុងប្រទេសចិន។ នេះហើយជាការចាប់ផ្តើមតូច តែសុបិនធំ។ បច្ចុប្បន្ន ក្រុមហ៊ុន Alibaba គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលតម្លៃខ្ពស់បំផុតនៅទូទាំងពិភពលោក។ Alibaba មានចំណែកទីផ្សារជាង ២០០ពាន់លានដុល្លារអាមេរិក។
២. បង្កើនគុណសម្បត្តិរបស់អ្នកបន្ដិតម្ដងៗ សម្រាប់រយៈពេលវែង
នៅអាយុ១២ឆ្នាំ Jack Ma ចូលចិត្តរៀនភាសាអង់គ្លេសខ្លាំងណាស់។ លោកបានជួបភ្ញៀវទេសចរបរទេសយ៉ាងច្រើន ហើយបានប្រាស្រ័យទាក់ទងជាមួយពួកគេដោយប្រើប្រាស់ ភាសាអង់គ្លេស។ ក្នុងនោះ មានភ្ញៀវទេសចរម្នាក់បានមើលឃើញពីការតាំងចិត្តរបស់គាត់ ហើយបានយកគាត់ទៅធ្វើការជាមួយគ្នា។ វាជាកត្តាគន្លឹះមួយនៅក្នុងអាជីពរបស់គាត់។ ដោយសារភាសាអង់គ្លេស គាត់អាចទាក់ទងជាមួយប្រជាជនមកពីបស្ចិមលោក។ ច្រើនឆ្នាំក្រោយមក ចំណេះដឹងភាសាអង់គ្លេសរបស់គាត់បានជួយឱ្យគាត់យល់កាន់តែច្បាស់អំពី ប្រព័ន្ធអ៊ិនធឺណិត។ នៅអំឡុងពេលនោះ មានប្រជាជនចិនតិចណាស់ដែលយល់ដឹងអំពីវិស័យនេះ។ នេះហើយជាការបង្កើនគុណសម្បត្តិរបស់អ្នកបន្ដិតម្ដងៗ សម្រាប់រយៈពេលវែង។
Jack Ma បានបរាជ័យក្នុងរឿងរាប់មិនអស់។ នៅពេលដែលគាត់ចាប់ផ្តើមបង្កើត Alibaba គាត់ត្រូវគេយល់ថាបានបរាជ័យរួចបាត់ទៅហើយ។ សាលា Harvard បានច្រានចោលពាក្យស្នើសុំរបស់គាត់ចំនួន ១០។ គាត់ប្រឡងធ្លាក់សាលាបឋមសិក្សាពីរដង។ នៅវិទ្យាល័យ គាត់ត្រូវប្រឡើងច្រើនដង ហើយនៅពេលដែលគាត់ដាក់ពាក្យធ្វើការងារ គាត់ត្រូវបានគេបដិសេធជាញឹកញាប់។ ជាឧទាហរណ៍ គាត់បានដាក់ពាក្យធ្វើប៉ូលិស មានបេក្ខជន៥នាក់បានដាក់ពាក្យ ហើយ៤នាក់ជាប់ ប៉ុន្តែមានតែគាត់ម្នាក់ទេដែលបានធ្លាក់។ នៅពេលគាត់ដាក់ពាក្យទៅ KFC បេក្ខជន២៥នាក់បានដាក់ពាក្យ ហើយ២៤នាក់ជាប់ ប៉ុន្តែមានតែគាត់ម្នាក់គត់ដែលត្រូវគេបដិសេធ។ នៅពេលគេសួរអំពីបញ្ហាបរាជ័យ គាត់បាននិយាយថា គាត់ធ្លាប់បរាជ័យច្រើន ហើយលែងខ្លាចនឹងបរាជ័យហើយ ប៉ុន្តែវាធ្វើឱ្យគាត់សាកល្បងរឿងធំៗជាងមុន។
៤. ធ្វើយ៉ាងណាតស៊ូឱ្យរស់រានមានជីវិតនៅគ្រាដំបូង
នៅឆ្នាំដំបូងនៃក្រុមហ៊ុន Alibaba លោក Jack Ma បានផ្តោតលើការធ្វើយ៉ាងណាឱ្យក្រុមហ៊ុនរស់រានមានជីវិតសិន ហើយមិនផ្តោតលើការស្វែងរកប្រាក់ចំណេញនោះទេ។ គាត់មានបំណងបង្កើតអាជីវកម្មមួយដែលមនុស្សអាចទុកចិត្តបាន អាចប្រើប្រាស់បាន ហើយថែមទាំងអាចណែនាំអ្នកដទៃឱ្យប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនគាត់។ គាត់មិនផ្តោតលើការរកប្រាក់ចំណេញទេ នៅរយៈពេលខ្លី។ នៅពេលដែលវិបត្តិសេដ្ឋកិច្ចកើតឡើង ក្រុមហ៊ុនជាច្រើនបានក្ស័យធន ប៉ុន្តែ Alibaba នៅតែរស់រានមានជីវិត។ Jack Ma តែងតែលើកឡើងថា “ថ្ងៃនេះគឺពិបាក នៅថ្ងៃស្អែកគឺកាន់តែពិបាកជាងនេះ ប៉ុន្តែថ្ងៃបន្ទាប់គឺអ្វីៗនឹងស្រស់ស្អាតមកវិញ។ ទោះយ៉ាងណា មនុស្សភាគច្រើននឹងស្លាប់នៅយប់ថ្ងៃស្អែកនេះតែម្ដង”។ ប្រសិនបើអ្នកអាចរស់បានយូរជាងគូប្រជែងរបស់អ្នក រហូតដល់គូជែងទាំងនោះចាកចេញពីអាជីវកម្មនេះ អ្នកនឹងក្លាយជាក្រុមហ៊ុនចុងក្រោយដែលឈរជាអ្នកឈ្នះគេ។
ឱកាសអាចកើតមានឡើងសម្រាប់អ្នករាល់គ្នា។ ទោះយ៉ាងណា មនុស្សជាច្រើនខ្ជះខ្ជាយពេលវេលាជាច្រើន ក្នុងការគិតអំពីអ្វីដែលនឹងកើតឡើង ប្រសិនបើពួកគេបរាជ័យក្នុងឱកាសទាំងនោះ។ ប៉ុន្តែ រឿងនេះគឺមិនបានកើតឡើងឡើងចំពោះ Jack Ma។ លោក Jack Ma តែងតែប្រាប់ខ្លួនគាត់ថា រាល់ឱកាសដែលខកខានគឺគួរឱ្យសោកស្តាយណាស់។ គាត់នឹងព្យាយាមចាប់យកឱកាសទាំងអស់ រហូតដល់គាត់សម្រាចវាបានយ៉ាងត្រឹមត្រូវ។ នោះហើយជារបៀបដែលលោកចាប់យកឱកាសពីវិស័យអ៊ីនធឺណិតនៅក្នុងប្រទេសចិន។ លោកបានបង្កើតក្រុមហ៊ុន Alibaba នៅក្នុងទីផ្សារមួយដែលវិស័យអ៊ីនធឺណិតគឺជាវិស័យថ្មីស្រឡាង ហើយពេលនោះ រដ្ឋាភិបាលចិនមានការរារែកយ៉ាងខ្លាំង ក្នុងការទទួលយកវិស័យនេះ។ ប៉ុន្តែ លោក Jack Ma មិនមើលរំលងឱកាសនេះទេ។ ចាប់យកឱកាស ហើយព្យាយាម ប្រសិនបើអ្នកបរាជ័យ អ្នករៀនសូត្រពីវា។ ប្រសិនបើអ្នកអាចសម្រេចឱកាសនេះបាន នោះអ្នកនឹងជោគជ័យនៅចុងក្រោយ៕
បកប្រែ និងកែសម្រួលដោយក្រុមការងារ FI / FI News 10
ទាញយកសៀវភៅជា PDF៖