...

បំណុលសកលបានកើនឡើងខ្ពស់មិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទី២

ពិភពលោកបានជាប់គាំងក្នុងបំណុលចំនួន 315 ពាន់ពាន់លានដុល្លារ(trillion dollars) 👆ចុចចំនងជើងលំអិតខ្លឹមសារ

ដោយ fivision

June 7, 2024
           ពិភពលោកបានជាប់គាំងក្នុងបំណុលចំនួន 315 ពាន់ពាន់លានដុល្លារ(trillion dollars)
នេះបើយោងតាមរបាយការណ៍ដោយវិទ្យស្ថានហិរញ្ញវត្ថុអន្តរជាតិ (IIF)។ រលកបំណុលពិភពលោក
ចុងក្រោយនេះគឺជាការកើនឡើងដ៏ធំបំផុត នៅពាសពេញពិភពលោក ចាប់តាំងពីសង្គ្រាមលោក
លើកទី២ ក្នុងឆ្នាំ1939 ស្របពេលជាមួយនិងជំងឺរាតត្បាត Covid-19។ បំណុលបានកើនឡើងដល់
កម្រិតខ្ពស់ដែលមិនបានរំពឹងទុកកើនថែម105 trillion dollars ក្នុងនោះមាន $55 trillion dollars
កើនតែក្នុងមួយជាងមួយទសវត្សចុងក្រោយនេះ។
           ប្រហែល 2 ភាគ 3 នៃបំណុលពិភពលោកនៃចំនួន $315 ពាន់ពាន់លានដុល្លារ (trillion dollars)
មានប្រភពមកពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា សមាមាត្របំណុលទល់នឹង GDP
សម្រាប់សេដ្ឋកិច្ចប្រទេស មើលឃើញថាជាសូចនាករដ៏ល្អក្នុងការប្រើប្រាស់បំណុលរបស់ខ្លួន។ ម៉្យាងវិញ
ទៀតទីផ្សារដែលកំពុងរីកចម្រើនមានដូចជា ប្រទេសចិន ឥណ្ឌា និងម៉ិកស៊ិកូ ក៏ជាអ្នករួមចំណែកធំ
បំផុតផងដែរ ដែលមានបំណុលចំនួន 105 ពាន់ពាន់លានដុល្លារ ប៉ុន្តែសមាមាត្របំណុលទល់នឹងGDP
របស់ពួកគេបានកើនឡើងដល់កម្រិតខ្ពស់ថ្មី257% ដែលកើនឡើងច្រើនជាលើកដំបូងក្នុងរយៈពេល
3ឆ្នាំចុងក្រោយ។
          IFFបានលើកឡើងថា ការកើនឡើងនៃជម្លោះពាណិជ្ជកម្ម និងភាពតានតឹងភូមិសាស្រ្តនយោបាយ
ជាកត្តាដែលអាចបង្កហានិភ័យយ៉ាងខ្លាំងចំពោះបំណុល។ ក្នុងចំណោមភាគហ៊ុនបំណុលចំនួន 315
ពាន់ពាន់លានដុល្លារ ក្នុងនោះមានបំណុលលក្ខណៈគ្រួសារដែលរួមមានកម្ចីទិញផ្ទះ ប័ណ្ណឥណទាន
និងបំណុលសិស្ស និងបំណុលផ្សេងៗទៀត មានចំនួន 59.1ពាន់ពាន់លានដុល្លារ បំណុលក្នុងវិស័យ
ជំនួញដែលមានចំនួន 164.5ពាន់ពាន់លានដុល្លារ និងបំណុលសាធារណៈមានចំនួន 91.4
ពាន់ពាន់លានដុល្លារ។
Source : www.cnbc.com
FIVISION CAPITAL