ប្រទេសថៃជាប្រទេសដែល ប្រមូលផ្តុំទៅដោយសហគ្រាសផលិតរថយន្ត EV ដ៏ធំក្នុងតំបន់អាស៊ី
👆ចុចចំនងជើងលំអិតខ្លឹមសារ
ដោយ fivision
ក្រុមហ៊ុនយក្ស Electric Vehicle កំពុងយកចិត្តទុកដាក់ ចំពោះសក្តានុ
ពលដ៏ធំរបស់អាស៊ីមានទីផ្សារលើសពីប្រទេសចិន ដែលជាទីផ្សារមួយក្នុងចំណោមទីផ្សារ
EVដ៏ក្តៅគគុកបំផុត។ បន្ថែមពីលើការចាប់អារម្មណ៍ដ៏ល្បីរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា
ក្រុមហ៊ុនTesla កំពុងតែក្រលែកមើលទៅប្រទេសថៃ ដែលជារាដ្ឋធានី EV នៃអាស៊ី
អាគ្នេយ៍ ដែលជាប្រទេសដែលកំពុងចាប់អារម្មណ៏លើថាមពលបៃតង។ ប្រទេសថៃដែល
ត្រូវបានគេស្គាល់ថាជា “ក្រុង Detroit of Asia” អស់រយៈពេលជាច្រើនឆ្នាំរួចមកហើយ
ដោយសារកម្លាំងពលកម្មមានជំនាញ និងភាពជោគជ័យទាក់ទាញក្រុមហ៊ុនរថយន្ត
អន្តរជាតិជាច្រើន អាចជួយក្រុមហ៊ុន Tesla កាត់បន្ថយការពឹងផ្អែកទីផ្សាររថយន្ត
លើប្រទេសចិន។ ជាមួយនឹងមូលដ្ឋានផលិតកម្មនៅក្នុងប្រទេសថៃ ក្រុមហ៊ុន Tesla
ក៏អាចបម្រើទីផ្សារអាស៊ី និងលើសពីនេះទៀត អាចផ្ទេរទីផ្សារជំនួសក្រៅពីប្រទេសចិន។
ប្រទេសថៃមានផលប៉ះពាល់ផ្នែកនយោបាយតិចតួចជាងប្រទេសចិន ក្នុងការនាំចេញ
រថយន្តទៅកាន់ទីផ្សារដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាដើម។ " ប្រទេសថៃ
គឺជាប្រទេសអាច នឹងទៅរួចដូចប្រទេសចិនដែរលើការផលិតគ្រឿងបន្លាស់រថយន្ត
ដែលមានតម្លៃទាប " ។
ថ្មីៗនេះ ក្រុមហ៊ុន Tesla Thailand បានដាក់ចេញនូវកម្មវិធីហិរញ្ញប្បទាន
ពិសេសមួយ ដើម្បីជំរុញការលក់កាន់តែច្រើន។ អាស៊ីអាគ្នេយ៍គឺជាទីផ្សាររថយន្តដែល
កំពុងរីកចម្រើន ហើយប្រទេសថៃគឺជាអ្នកផលិត និងនាំចេញរថយន្តធំជាងគេក្នុង
តំបន់រួចទៅហើយ ដោយក្រុមហ៊ុន Toyota, Honda, Nissan, Ford, GM និង
Mercedes-Benzបានទទួលយកប្រទេសថៃធ្វើជាទីស្នាក់ការកណ្តាលក្នុងតំបន់
រួចទៅហើយ។លោកLe (ជាអ្នកប្រឹក្សាយោបបល់ក្រុមហ៊ុន Sino Auto Insights
នៅប៉េកាំង)និយាយថា ប្រទេសថៃទទួលបានអត្ថប្រយោជន៍ ប៉ុន្តែនៅតែត្រូវរៀប
ចំយុទ្ធសាស្រ្តរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ លោកបានបន្តថា៖ «ប្រទេសអាស៊ានទាំង
អស់កំពុងសម្លឹងរកការជ្រើសរើសអ្នកផលិតរថយន្តEV នៅក្នុងតំបន់របស់ពួកគេ
ផងដែរ ប៉ុន្តែខ្ញុំចង់និយាយថាប្រទេសថៃ និងវៀតណាមជាប្រទេសពីរដែលមាន
ប្រៀបជាងប្រទេសផ្សេងទៀតដោយសារមានបទពិសោធន៍រថយន្តរបស់ពួកគេ»។
ក្រុមហ៊ុនផលិតរថយន្តដែលមានកេរ្តិ៍ឈ្មោះឈានមុខគេរួមមាន Honda និង Toyota
បានសន្យាផ្តល់ប្រាក់ចំនួន 4.1 ពាន់លានដុល្លារដើម្បីផលិតរថយន្ត EV នៅប្រទេសថៃ។
រដ្ឋាភិបាលថៃកំពុងផ្តល់ការលើកទឹកចិត្តសំខាន់ៗដល់ក្រុមហ៊ុន តំលើងរថយន្ត EV ពី
បរទេស រួមទាំងការកាត់ពន្ធរហូតដល់ 40% លើពន្ធនាំចូល និងកាត់បន្ថយអត្រាពន្ធ
អាករចំនួន 2% សម្រាប់ការតំលើងរថយន្ត EV ទាំងស្រុងនៅប្រទេសថៃដែលបាននាំ
ចូលក្នុងឆ្នាំ 2024 និង 2025 ផ្តល់ឱ្យពួកគេចាប់ផ្តើមផលិតនៅក្នុងប្រទេសថៃនៅឆ្នាំ
2027 ។ នេះបើតាមការលើកឡើងពីលោក Narit Therdsteerasukdi អគ្គលេខា
ធិការនៃក្រុមប្រឹក្សាវិនិយោគថៃ។
ការរុករកឃើញរបស់ប្រទេសថៃនៃសាធាតុលីចូម(lithium)ជិត 15លានតោន ដែលជា
វត្ថុធាតុដើមដ៏សំខាន់ក្នុងការផលិតអាគុយរថយន្តEV ដែលអាចផ្តល់ឱ្យប្រទេសនូវ
ភាពលេចធ្លោមួយទៀតលើគូប្រជែងនៅអាស៊ីក្នុងការទាក់ទាញក្រុមហ៊ុនផលិត EV មក
ប្រទេសថៃ។ លោកGoldstein បាននិយាយថា "ប្រសិនបើប្រទេសថៃក្លាយជាទីផ្សារ
ដែលEVs ឬសមាសធាតុរបស់ពួកគេអាចត្រូវបានផលិតក្នុងតំលៃថោក និងនាំចេញ
ដោយសេរីនោះខ្ញុំគិតថាអ្នកផលិត EV ធំៗជាច្រើននឹងពិចារណាលើប្រតិបត្តិការសាង
សង់រោងចក្រនៅក្នុងប្រទេសថៃ" នេះបើតាមលើកឡើងពីលោក Goldstein រួមទាំង
ក្រុមហ៊ុន Tesla ផងដែរ។
អ្នកផលិតរថយន្ត EV របស់Tesla បាននិយាយថា វាមានការលំបាកជាមួយ
គូប្រគួតរបស់ចិនដែលបង្កើនការផលិត និងនាំចេញជាបន្តបន្ទាប់។លោក Goldstein
បាននិយាយថា "ក្រុមហ៊ុនTesla អាចប្រកួតប្រជែងតែទៅលើរថយន្តប្រណីត ផលិត
ក្នុងប្រទេសចិនតែប៉ុណ្ណោះ ប៉ុន្តែ ទីផ្សារEVនៅអាមេរិក គឺនៅពីក្រោយប្រទេសចិន
នៅឡើយទេ" ។ លោក Le បាននិយាយថា "អាស៊ាននិងអាស៊ីខាងត្បូងគឺជាទីផ្សារដ៏
សំខាន់សម្រាប់អនាគតរបស់ក្រុមហ៊ុន Tesla ប៉ុន្តែអ្នកផលិតរថយន្ត EVរបស់ចិន
គឺជាឧបសគ្គក្នុងការរារាំងប្រទេសថៃឱ្យឈានទៅរកការដឹកនាំទីផ្សារ EVទៅថ្ងៃ
អនាគត។ យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិបានឱ្យដឹងថា រថយន្ត EV
របស់ចិនមានចំនួន 60% នៃការលក់ទូទាំងពិភពលោករួចទៅហើយ។