...

ទស្សនវិស័យសេដ្ឋកិច្ចសកលឆ្នាំ២០២៣

អស់រយៈពេលជាច្រើនឆ្នាំមកហើយ កត្តាភូមិសាស្ត្រនយោបាយមិនសូវជះឥទ្ធិពលខ្លាំងទេលើសេដ្ឋកិច្ចសកល និងប្រព័ន្ធហិរញ្ញវត្ថុអន្ដរជាតិ។ 👆ចុចចំនងជើងលំអិតខ្លឹមសារ

ដោយ fivision

February 19, 2023
ពិភពលោកពីមុននេះមានទំនាក់ទំនងអន្តរជាតិល្អ និងមានស្ថិរភាព ហើយការជឿទុកចិត្តគ្នារវាងប្រទេសមហាអំណាចមានកម្រិតខ្ពស់។ កត្តានេះអំណោយផលខ្លាំងណាស់ដល់កំណើនសេដ្ឋកិច្ចខ្ពស់ និងការវិនិយោគ។ ក៏ប៉ុន្តែ អ្វីៗបានផ្លាស់ប្ដូរ ជាពិសេស នៅក្រោយការប្រឈមមុខដាក់គ្នារវាងមហាអំណាចចិន និងអាមេរិក តាំងពីជំនាន់លោក ដូណាល់ ត្រាំ។ ការប្រឈមមុខលើវិសាលភាពកាន់តែធំបានបន្ដកើនឡើងនៅជំនាន់លោក ចូ បៃឌិន។ ដោយសារការប្រជែងភូមិសាស្ដ្រនយោបាយនឹងបន្ដកើនមានឡើងនៅច្រើនឆ្នាំខាងមុខ គេមិនគួររំពឹងខ្ពស់អំពីការត្រលប់មកវិញឆាប់ៗនោះទេនូវកំណើនសេដ្ឋកិច្ច និងការវិនិយោគខ្លាំងខ្លាដូចពីមុន។ ទស្សនវិស័យសេដ្ឋកិច្ចសកលសម្រាប់ឆ្នាំ២០២៣ យោងតាម Credit Suisse, Goldman Sachs, J.P. Morgan, HSBC និងប្រភពគួរឱ្យទុកចិត្តផ្សេងៗ អាចសង្ខេបបានដូចខាងក្រោម៖
អស់រយៈពេលជាច្រើនឆ្នាំមកហើយ កត្តាភូមិសាស្ត្រនយោបាយមិនសូវជះឥទ្ធិពលខ្លាំងទេលើសេដ្ឋកិច្ចសកល និងប្រព័ន្ធហិរញ្ញវត្ថុអន្ដរជាតិ។ ពិភពលោកពីមុននេះមានទំនាក់ទំនងអន្តរជាតិល្អ និងមានស្ថិរភាព ហើយការជឿទុកចិត្តគ្នារវាងប្រទេសមហាអំណាចមានកម្រិតខ្ពស់។ កត្តានេះអំណោយផលខ្លាំងណាស់ដល់កំណើនសេដ្ឋកិច្ចខ្ពស់ និងការវិនិយោគ។ ក៏ប៉ុន្តែ អ្វីៗបានផ្លាស់ប្ដូរ ជាពិសេស នៅក្រោយការប្រឈមមុខដាក់គ្នារវាងមហាអំណាចចិន និងអាមេរិក តាំងពីជំនាន់លោក ដូណាល់ ត្រាំ។ ការប្រឈមមុខលើវិសាលភាពកាន់តែធំបានបន្ដកើនឡើងនៅជំនាន់លោក ចូ បៃឌិន។ ដោយសារការប្រជែងភូមិសាស្ដ្រនយោបាយនឹងបន្ដកើនមានឡើងនៅច្រើនឆ្នាំខាងមុខ គេមិនគួររំពឹងខ្ពស់អំពីការត្រលប់មកវិញឆាប់ៗនោះទេនូវកំណើនសេដ្ឋកិច្ច និងការវិនិយោគខ្លាំងខ្លាដូចពីមុន។
កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៣ត្រូវគេព្យាករណ៍ថាអាចមានកម្រិត១,៦%នៅទូទាំងពិភពលោក។ អត្រាអ្នកគ្មានការងារធ្វើទំនងមានកម្រិតកាន់តែខ្ពស់ រីឯអតិផរណានឹងនៅតែបន្ដមានកម្រិតខ្ពស់ជាងអំឡុងពេលមុនវិបត្តិជំងឺកូវីដ១៩ ប៉ុន្តែអាចទាបជាងឆ្នាំ២០២២។
នាពេលបច្ចុប្បន្ន ពិភពលោកកំពុងប្រឈមមុននឹងវិបត្តិយ៉ាងច្រើនដំណាលគ្នា មិនថាវិបត្តិជំងឺសកល វិបត្តិសង្គ្រាម ឬវិបត្តិផ្សេងៗ។ មូលហេតុនេះហើយដែលស្ថាប័នធំៗភាគច្រើនលើកឡើងអំពីសេណារីយ៉ូថា សេដ្ឋកិច្ចនៅបណ្ដាប្រទេសជឿនលឿនទំនងជាអាចធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចកម្រិតស្រាល នៅឆ្នាំ២០២៣។ តំបន់ចាយប្រាក់អឺរ៉ូ និងចក្រភពអង់គ្លេសប្រហែលជាស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច ព្រោះថាប្រាក់ចំណូលរបស់ប្រជាជនត្រូវរងផលប៉ះពាល់ខ្លាំងពីវិបត្តិឡើងថ្លៃថាមពល និងទំនញទូទៅ។ កំណើនសេដ្ឋកិច្ចចិននឹងបន្ដមានកម្រិតយឺតយ៉ាវ យ៉ាងហោចណាស់នៅពាក់កណ្ដាលឆ្នាំដំបូងនៃឆ្នាំ២០២៣។ ទោះក្រោយការបើកប្រទេសឡើងវិញ កំណើនសេដ្ឋកិច្ចចិននៅតែត្រូវប្រឈមជាមួយស្ថានភាពដែលប្រទេសនេះមានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើង ផលប៉ះពាល់ពីវិបត្តិអចលនទ្រព្យ ការធ្លាក់ចុះចំនួនប្រជាសាស្រ្ត និងការធ្លាក់ចុះផលិតភាព។ សហរដ្ឋអាមេរិកគួរតែអាចជៀសវាងការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ព្រោះថាកម្រិតអតិផរណារបស់ប្រទេសនេះកំពុងថមថយ ហើយអត្រាអ្នកគ្មានការងារធ្វើកំពុងធ្លាក់ចុះមកវិញ។
យោងតាមរបាយការណ៍ធនាគារពិភពលោក សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងងើបឡើងវិញបានល្អ ប្រៀបធៀបអំឡុងពេលនៃការផ្ទុះជំងឺកូវីដ១៩ ក៏ប៉ុន្តែកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះនឹងត្រូវប្រឈមជាមួយវិបត្តិសកលនានាដែលកំពុងកើតឡើងលើសកលលោក។
នៅពេលស្ថានភាពសេដ្ឋកិច្ចមានកំណើនយឺត ឬអាចធ្លាក់ចូលទៅក្នុងវិបត្តិ ទោះជាក្នុងអំឡុងពេលបណ្ដោះអាសន្នក៏ដោយ នោះការព្យាយាមវិនិយោគលើអ្វីមួយដែលគេសង្ឃឹមផ្តល់ផលចំណេញរយៈពេលខ្លី និងភ្លាមៗហាក់មិនសូវអំណោយផលនោះទេ។ នៅក្នុងពេលមានវិបត្តិ មនុស្សមានទំនោរសម្រុកលក់ចេញ ប៉ុន្តែពួកគេបែរជាសម្រុកទិញវិញ នៅពេលសេដ្ឋកិច្ចមានកំណើនខ្លាំង។ “លក់នៅពេលគេចង់ទិញ ទិញនៅពេលគេចង់លក់” នេះជាប្រសាសន៍របស់ លោក ង៉ែត ជូ ប្រធានក្រុមប្រឹក្សាភិបាល របស់ F.I Vision Capital PLC. (FI)។ សម្រាប់ស្ថានភាពជាក់ស្ដែងនៅកម្ពុជានាអំឡុងពេលនេះ គេគួរត្រៀមខ្លួនវិនិយោគអ្វី សម្រាប់រយៈពេលវែង ហើយមិនគួររំពឹងផលចំណេញក្នុងរយៈពេលខ្លីពេក។
លោក ង៉ែត ជូ៖ ប្រធានក្រុមប្រឹក្សាភិបាល FI
ពេលនេះជាឱកាសល្អក្នុងការវិនិយោគដីធ្លីសម្រាប់បង្កើតជាចំណូល និងបម្រើដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចក្នុងរយៈពេល១០ឆ្នាំខាងមុខ។ តាមការប្រមើលរបស់អ្នកជំនាញឃើញថា លើសពី១០ឆ្នាំទៅមុខទៀត ការវិនិយោគលើដីធ្លីដោយគ្រាន់តែទិញទុកលក់យកចំណេញ នឹងមិនសូវមានផលចំណេញខ្ពស់ទៀតទេ។ ដោយហេតុថា ដូចប្រទេសអ្នកមានដទៃទៀតដែរ ទីផ្សារកាន់តែមានភាពចាស់ទុំ តម្លៃដីធ្លីនឹងកាន់តែថ្លៃខ្លាំង និងសេដ្ឋកិច្ចកាន់តែមានភាពរីកចម្រើន ហើយវាមានទំនោរទៅរកការប្រើប្រាស់ដីធ្លីដើម្បីបម្រើដល់សកម្មភាពសេដ្ឋកិច្ចពិតប្រាកដ។ អ៊ីចឹងហើយ ពេលនេះជាឱកាសវិនិយោគទាន់ស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ តម្លៃដីធ្លីនៅមានថ្លៃទាប និងអាចប្រែក្លាយដីធ្លីទាំងនោះដើម្បីបង្កើតជាចំណូលអកម្មតាមរយៈការជួល ឬការអភិវឌ្ឍជាគម្រោងនានា ក្នុងពេលអនាគត។
ប្រភព៖ FI News 14 “ទស្សនវិស័យសេដ្ឋកិច្ចសកលសម្រាប់ឆ្នាំ២០២៣” / ប្រសាសន៍របស់លោក ង៉ែត ជូ ត្រូវបានដកស្រង់ចេញពីហ្វេសប៊ុកផ្លូវការ (២៥ ធ្នូ ២០២២)៕