...

តើអ្នកវិនិយោគិនវ័យក្មេងជាច្រើននៅប្រទេសកូរ៉េខាងត្បូង កំពុងចាប់អារម្មណ៏និវិយោគលើអ្វី?

ដូច្នេះវាពិតជាសមហេតុផលដែលវិនិយោគិនវ័យក្មេងជាច្រើនផ្លាស់ប្តូរមកវិនិយោគលើការទិញដុំមាសតូចៗដើម្បីសុវត្ថិភាពការវិនិយោគរបស់ពួកគេ។ 👆ចុចចំនងជើងលំអិតខ្លឹមសារ

ដោយ fivision

May 31, 2024
ហាងលក់ទំនិញក្នុង​ប្រទេស​កូរ៉េខាងត្បូង​ដែលកំពុងតែលក់ដាច់ជាច្រើននោះ​គឺ​ដុំ​មាសតូចៗ។ ហាងដែលធំហើយពេញនិយមរបស់ប្រជាជនកូរ៉េខាងត្បូងមានឈ្មោះថា CU ដែលបានសហការជាមួយក្រុមហ៊ុនសាជីវកម្មឈ្មោះថាKOMSCO ដើម្បីផលិតដុំមាសតូចៗសម្រាប់ផ្តល់តម្រូវការជូនអតិថិជន ដែលកំពុងពេញនិយមខ្លាំង។ ក្រុមប្រឹក្សាមាសពិភពលោក (WGC) បាននិយាយនៅក្នុងរបាយការណ៍ថ្មីៗនេះថា តម្រូវការមាស និងកាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើង 27% ពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់5តោននៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។​​ ក្រុមប្រឹក្សាមាសពិភពលោកបានកត់សម្គាល់ថានេះគឺជាការកើនឡើងយ៉ាងខ្លាំងប្រចាំត្រីមាសនៃការទិញមាសនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយនេះ។ ដុំមាសទំហំពិនក្រចកដៃជាច្រើនប្រភេទ ដែលមានទម្ងន់ចន្លោះពី 0.1 ក្រាម ទៅ 1.87 ក្រាមត្រូវបានដាក់លក់ដាច់ខ្លាំងនៅហាង CU ចាប់តាំងពីខែមេសាមក។ ទម្ងន់ 1.87ក្រាម លក់ក្នុងតម្លៃប្រហាក់ប្រហែល 165ដុល្លារ និងទម្ងន់ 0,5ក្រាម លក់ក្នុងតម្លៃប្រហាក់ប្រហែល 55ដុល្លារ។ នៅក្នុងស្ថានភាពនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច នៅពេលដែលរូបិយប័ណ្ណក្នុងស្រុកធ្លាក់ចុះនោះតម្រូវការសម្រាប់គ្រឿងអលង្ការមាសនឹងកើនឡើង ស្របពេលដែលវិនិយោគិនក្នុងស្រុកស្វែងរកការវិនិយោគដែលមានសុវត្ថិភាពរបស់ពួកគេ។សេដ្ឋកិច្ចក្នុងប្រទេសអាស៊ីជាច្រើន កំពុងប្រឈមនឹងអតិផរណា ហើយនិងភាពមិនច្បាស់លាស់នៃទីផ្សារហិរញ្ញវត្ថុ ដែលស្រទាប់យុវជនស្រករថ្មីៗទើបជួបប្រទះ។ ដូច្នេះវាពិតជាសមហេតុផលដែលវិនិយោគិនវ័យក្មេងជាច្រើនផ្លាស់ប្តូរមកវិនិយោគលើការទិញដុំមាសតូចៗដើម្បីសុវត្ថិភាពការវិនិយោគរបស់ពួកគេ។ Source : www.cnbc.com
FIVISION CAPITAL