អាស៊ី គឺជាតំបន់គន្លឹះ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចពិភពលោក នៅឆ្នាំ2023នេះ នៅពេលដែលពិភពលោកទាំងមូលបន្ដប្រឈមបញ្ហាកំណើនសេដ្ឋកិច្ចទន់ខ្សោយនៅឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់ IMF នាពេលថ្មីៗនៅខែឧសភានេះ។ ហេតុអ្វី? ការបើកដំណើរការឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។
ផ្អែកតាមបញ្ញាសិប្បនិម្មិត Bard AI របស់ក្រុមហ៊ុនបច្ចេកវិទ្យា Google ការរៀបចំកីឡាស៊ីហ្គេមឆ្នាំ២០២៣នឹងជះឥទ្ធិពលយ៉ាងចម្បងលើសេដ្ឋកិច្ចប្រទេសកម្ពុជា ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។
ក្រុមហ៊ុន Alibaba បានចាប់ផ្តើមនៅក្នុងបន្ទប់តូចមួយរបស់ Jack Ma ជាមួយនឹងមិត្តភក្តិពីរបីនាក់ផ្សេងទៀត។ ប៉ុន្តែ តាំងពីថ្ងៃចាប់ផ្ដើមដំបូងក្នុងបន្ទប់ដ៏តូចចង្អៀតនេះ Jack Ma បានប្រាប់ទៅកាន់ក្រុមការងារទាំងនោះថា ក្រុមហ៊ុន Alibaba នឹងក្លាយជាក្រុមហ៊ុនធំបំផុតនៅក្នុងប្រទេសចិន។ នេះហើយជាការចាប់ផ្តើមតូច តែសុបិនធំ។ បច្ចុប្បន្ន ក្រុមហ៊ុន Alibaba គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលតម្លៃខ្ពស់បំផុតនៅទូទាំងពិភពលោក។ Alibaba មានចំណែកទីផ្សារជាង ២០០ពាន់លានដុល្លារអាមេរិក។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ កត្តាភូមិសាស្ត្រនយោបាយមិនសូវជះឥទ្ធិពលខ្លាំងទេលើសេដ្ឋកិច្ចសកល និងប្រព័ន្ធហិរញ្ញវត្ថុអន្ដរជាតិ។ ពិភពលោកពីមុននេះមានទំនាក់ទំនងអន្តរជាតិល្អ និងមានស្ថិរភាព ហើយការជឿទុកចិត្តគ្នារវាងប្រទេសមហាអំណាចមានកម្រិតខ្ពស់។ កត្តានេះអំណោយផលខ្លាំងណាស់ដល់កំណើនសេដ្ឋកិច្ចខ្ពស់ និងការវិនិយោគ។ ក៏ប៉ុន្តែ អ្វីៗបានផ្លាស់ប្ដូរ ជាពិសេស នៅក្រោយការប្រឈមមុខដាក់គ្នារវាងមហាអំណាចចិន និងអាមេរិក តាំងពីជំនាន់លោក ដូណាល់ ត្រាំ។ ការប្រឈមមុខលើវិសាលភាពកាន់តែធំបានបន្ដកើនឡើងនៅជំនាន់លោក ចូ បៃឌិន។ ដោយសារការប្រជែងភូមិសាស្ដ្រនយោបាយនឹងបន្ដកើនមានឡើងនៅច្រើនឆ្នាំខាងមុខ គេមិនគួររំពឹងខ្ពស់អំពីការត្រលប់មកវិញឆាប់ៗនោះទេនូវកំណើនសេដ្ឋកិច្ច និងការវិនិយោគខ្លាំងខ្លាដូចពីមុន។
អាជីវកម្មគ្រួសារ (Family firm) គឺជាគំរូអាជីវកម្មមួយដែលក្របដណ្ដប់នៅទូទាំងពិភពលោក។ គេសង្កេតឃើញថា ក្រុមហ៊ុនដែលមានប្រវត្តិពីការដឹកនាំជាលក្ខណៈគ្រួសារ ហើយវិវត្តន៍ខ្លួនក្លាយជាក្រុមហ៊ុនធំ មានចំនួនច្រើនណាស់ មិនថានៅលោកខាងលិច ឬនៅអាស៊ី។ សៀវភៅនេះព្យាយាមសង្កត់ធ្ងន់លើសារៈសំខាន់នៃអាជីវកម្មគ្រួសារ និងភាពស្រដៀងគ្នានៃបទពិសោធន៍របស់ពួកគេ។ អ្នកនិពន្ធពន្យល់អំពីវិធីសាស្រ្តផ្សេងៗគ្នាដែលក្រុមហ៊ុនទាំងនោះបានប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាទៅតាមស្ថានភាព និងលក្ខខណ្ឌផ្សេងៗគ្នា។
ក្រុមហ៊ុន_FI_និងទស្សនាទានវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា នៅក្នុងបទបង្ហាញក្នុងសិក្ខា