image

ប្រវត្តិក្រុមហ៊ុន FI ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០១៩ ដោយក្រុមការងារមកពីគ្រប់មជ្ឈដ្ឋានវិជ្ជាជីវៈ នៅក្នុងវិស័យអចលនទ្រព្យ ការវិនិយោគ ហិរញ្ញវត្ថុ ការគ្រប់គ្រង និងវិស័យច្បាប់។ FI មានគោលបំណងបំផុសយុវជន និយោជិត ម្ចាស់អាជីវកម្ម និងបុគ្គលិកវិជ្ជាជីវៈ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការបណ្ដុះបណ្ដាល និងការវិនិយោគ។ FI មានគោលបំណងដើរលើផ្លូវវែងឆ្ងាយ ក្នុងនាមជាសហគមន៍មួយ ដើម្បីឱ្យមនុស្សគ្រប់គ្នាមានឱកាសស្មើៗគ្នាក្នុងការសម្រេចបាននូវឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ ទៅថ្ងៃអនាគតរបស់ពួកគេ។ FI បាននិងកំពុងដំណើរការក្រោមរចនាសម្ព័ន្ធអភិបាលកិច្ចច្បាស់លាស់ និងតម្លាភាព ដែលមានក្រុមប្រឹក្សាភិបាលចំនួនប្រាំបួនរូប។ ក្រុមប្រឹក្សាភិបាលមានតួនាទី និងការទទួលខុសត្រូវក្រោមគណៈកម្មាធិការពីរ (គណៈកម្មាធិការវិនិយោគ និងគណៈកម្មាធិការអនុលោមភាព)។ នៅដើមឆ្នាំ២០២២ FI បានស្វាគមន៍ក្រុមប្រឹក្សាយោបល់ដែលមានជំនាញទូលំទូលាយ ក្នុងវិស័យផ្សេងចម្រុះ រួមមាន យុទ្ធសាស្ត្រអាជីវកម្ម អភិបាលកិច្ចសាជីវកម្ម និងការអនុលោមតាមច្បាប់ ការអនុលោមតាមប្រព័ន្ធពន្ធ កសិកម្ម ការគ្រប់គ្រងធនធានមនុស្ស ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង អចលនទ្រព្យ ការលក់ និងទីផ្សារ ឧស្សាហកម្មធនាគារ គណនី និងហិរញ្ញវត្ថុ បច្ចេកវិទ្យា ច្បាប់ ការអភិវឌ្ឍអចលនទ្រព្យ វិស្វករគម្រោង ក៏ដូចជាស្ថាបត្យកម្ម និងទេសភាព។

បេសកកម្ម

បង្កើតឱ្យមានវេទិកាវិនិយោគមួយ ដែលមានលក្ខណៈដាច់ដោយឡែក មានការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងទទួលបានផលចំណេញ សម្រាប់ទាំងអស់គ្នា។ សមាជិកគ្រប់រូបមានឱកាសស្មើៗគ្នាក្នុងការសម្រេចបាននូវឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ។

តម្លៃស្នូល

តម្លាភាព សាមគ្គី ឱកាសស្មើគ្នា

ចក្ខុវិស័យ

ជំរុញឱ្យយុវជន បុគ្គលិកការងារ ម្ចាស់អាជីវកម្ម និងម្ចាស់សហគ្រាស បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការបណ្ដុះបណ្ដាលហិរញ្ញវត្ថុ និងការវិនិយោគ។