អាស៊ី គឺជាតំបន់គន្លឹះ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចពិភពលោក នៅឆ្នាំ2023នេះ នៅពេលដែលពិភពលោកទាំងមូលបន្ដប្រឈមបញ្ហាកំណើនសេដ្ឋកិច្ចទន់ខ្សោយនៅឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់ IMF នាពេលថ្មីៗនៅខែឧសភានេះ។ ហេតុអ្វី? ការបើកដំណើរការឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។
ផ្អែកតាមបញ្ញាសិប្បនិម្មិត Bard AI របស់ក្រុមហ៊ុនបច្ចេកវិទ្យា Google ការរៀបចំកីឡាស៊ីហ្គេមឆ្នាំ២០២៣នឹងជះឥទ្ធិពលយ៉ាងចម្បងលើសេដ្ឋកិច្ចប្រទេសកម្ពុជា ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។
ក្រុមហ៊ុន Alibaba បានចាប់ផ្តើមនៅក្នុងបន្ទប់តូចមួយរបស់ Jack Ma ជាមួយនឹងមិត្តភក្តិពីរបីនាក់ផ្សេងទៀត។ ប៉ុន្តែ តាំងពីថ្ងៃចាប់ផ្ដើមដំបូងក្នុងបន្ទប់ដ៏តូចចង្អៀតនេះ Jack Ma បានប្រាប់ទៅកាន់ក្រុមការងារទាំងនោះថា ក្រុមហ៊ុន Alibaba នឹងក្លាយជាក្រុមហ៊ុនធំបំផុតនៅក្នុងប្រទេសចិន។ នេះហើយជាការចាប់ផ្តើមតូច តែសុបិនធំ។ បច្ចុប្បន្ន ក្រុមហ៊ុន Alibaba គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលតម្លៃខ្ពស់បំផុតនៅទូទាំងពិភពលោក។ Alibaba មានចំណែកទីផ្សារជាង ២០០ពាន់លានដុល្លារអាមេរិក។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ កត្តាភូមិសាស្ត្រនយោបាយមិនសូវជះឥទ្ធិពលខ្លាំងទេលើសេដ្ឋកិច្ចសកល និងប្រព័ន្ធហិរញ្ញវត្ថុអន្ដរជាតិ។ ពិភពលោកពីមុននេះមានទំនាក់ទំនងអន្តរជាតិល្អ និងមានស្ថិរភាព ហើយការជឿទុកចិត្តគ្នារវាងប្រទេសមហាអំណាចមានកម្រិតខ្ពស់។ កត្តានេះអំណោយផលខ្លាំងណាស់ដល់កំណើនសេដ្ឋកិច្ចខ្ពស់ និងការវិនិយោគ។ ក៏ប៉ុន្តែ អ្វីៗបានផ្លាស់ប្ដូរ ជាពិសេស នៅក្រោយការប្រឈមមុខដាក់គ្នារវាងមហាអំណាចចិន និងអាមេរិក តាំងពីជំនាន់លោក ដូណាល់ ត្រាំ។ ការប្រឈមមុខលើវិសាលភាពកាន់តែធំបានបន្ដកើនឡើងនៅជំនាន់លោក ចូ បៃឌិន។ ដោយសារការប្រជែងភូមិសាស្ដ្រនយោបាយនឹងបន្ដកើនមានឡើងនៅច្រើនឆ្នាំខាងមុខ គេមិនគួររំពឹងខ្ពស់អំពីការត្រលប់មកវិញឆាប់ៗនោះទេនូវកំណើនសេដ្ឋកិច្ច និងការវិនិយោគខ្លាំងខ្លាដូចពីមុន។
អាជីវកម្មគ្រួសារ (Family firm) គឺជាគំរូអាជីវកម្មមួយដែលក្របដណ្ដប់នៅទូទាំងពិភពលោក។ គេសង្កេតឃើញថា ក្រុមហ៊ុនដែលមានប្រវត្តិពីការដឹកនាំជាលក្ខណៈគ្រួសារ ហើយវិវត្តន៍ខ្លួនក្លាយជាក្រុមហ៊ុនធំ មានចំនួនច្រើនណាស់ មិនថានៅលោកខាងលិច ឬនៅអាស៊ី។ សៀវភៅនេះព្យាយាមសង្កត់ធ្ងន់លើសារៈសំខាន់នៃអាជីវកម្មគ្រួសារ និងភាពស្រដៀងគ្នានៃបទពិសោធន៍របស់ពួកគេ។ អ្នកនិពន្ធពន្យល់អំពីវិធីសាស្រ្តផ្សេងៗគ្នាដែលក្រុមហ៊ុនទាំងនោះបានប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាទៅតាមស្ថានភាព និងលក្ខខណ្ឌផ្សេងៗគ្នា។
ក្រុមហ៊ុន_FI_និងទស្សនាទានវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា នៅក្នុងបទបង្ហាញក្នុងសិក្ខា
ធនាគារដី ឬគេស្គាល់ថា Land Banking សំដៅដល់សកម្មភាពអាជិវកម្មដែលប្រមែលប្រមូលទិញដី ក្នុងទំហំធំ ដែលស្ថិតនៅតំបន់មិនជិតពេក និងក៏មិនឆ្ងាយពេកពីតំបន់កំពុងអភិវឌ្ឍស្រាប់។ ការទិញដីមិនជិតពេកគឺដើម្បីជៀសវាងការចំណាយច្រើនជ្រុលរហូតដល់រកផលចំណេញមិនបាន ខណៈដែលការទិញដីមិននៅឆ្ងាយពេកគឺដើម្បីបង្កឱកាសឱ្យដីនោះអាចកើនតម្លៃកាន់តែខ្ពស់ នៅពេលការអភិវឌ្ឍកាន់តែរីករាលដាលដល់តំបន់ទាំងនោះ។ គោលគំនិតធនាគារដីមានការវិវត្តន៍ព្រោះថា នៅពីអតីតកាល ការសន្សំទិញដីឱ្យបានច្រើនគឺដើម្បីទន្ទឹមរង់ចាំឱ្យដីឡើងថ្លៃនៅពេលការអភិវឌ្ឍខិតជិតមកដល់ ក៏ប៉ុន្តែ រហូតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនដែលមានទស្សវិស័យវែងឆ្ងាយ និងមានលទ្ធភាពខ្ពស់ បានកែច្នៃដីទាំងនោះ ដោយការអភិវឌ្ឍទៅជាលំនៅដ្ឋាន សួនឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចនានា ដែលអាចទាក់ទាញសកម្មភាពសេដ្ឋកិច្ចមកវិញ ជាជាងការទន្ទឹមរង់ចាំ។
ក្រុមហ៊ុន អេហ្វ.អាយ វីសិន ឃែភីថល ម.ក (F.I Vision Capital Plc.) ផ្ដល់សេវាហិរញ្ញប្បទានរយៈពេលខ្លីដល់សមាជិក។
FI គ្រោងបង្កើនទំហំដីឱ្យបានច្រើនរយហិចតា នៅប៉ុន្មានឆ្នាំខាងមុខ ដែលមានទីតាំងនៅចន្លោះពី ៤០ ទៅ៨០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ ការអភិវឌ្ឍនឹងមានច្រើនទម្រង់ រួមមាន៖ • ការអភិវឌ្ឍន៍ដី • ការអភិវឌ្ឍន៍លំនៅដ្ឋានពហុគ្រួសារ • ការអភិវឌ្ឍន៍ការិយាល័យ • ការអភិវឌ្ឍន៍ឧស្សាហកម្ម • ការអភិវឌ្ឍន៍លក់រាយ
FI មានគោលបំណងដើរលើផ្លូវវែងឆ្ងាយ ក្នុងនាមជាសហគមន៍មួយ ដើម្បីឱ្យមនុស្សគ្រប់គ្នាមានឱកាសស្មើៗគ្នាក្នុងការសម្រេចបាននូវឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ ទៅថ្ងៃអនាគតរបស់ពួកគេ។ ដើម្បីសម្រេចគោលបំណងនេះ សកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់គឺតាមរយៈ កម្មវិធីបណ្ដុះបណ្ដាលវិនិយោគិន។ កម្មវិធីបណ្ដុះបណ្ដាលវិនិយោគិននឹងផ្តោតទៅលើវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យ។ គោលបំណងនៃកម្មវិធីនេះ៖ • យល់ដឹងស៊ីជម្រៅអំពីលើវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យ។ • យល់ដឹងស៊ីជម្រៅអំពីធនាគាដីធ្លី។ • គ្រប់គ្រងហានិភ័យ • គ្រប់គ្រង និងការធ្វើផែនការហិរញ្ញវត្ថុ • យល់ដឹងទីផ្សារហិរញ្ញវត្ថុ និងទីផ្សារអចលនទ្រព្យ។ • បង្កើតទំនាក់ទំនង និងបណ្ដាញសង្គម។
The 2nd Annual General Meeting: Gala Dinner & Networking 🔊🔊 ជម្រាបសួរសមាជិកទាំងអស់ជាទីគោរព 🙏🙏 យើងខ្ញុំសូមគោរពជម្រាបសមាជិកទាំងអស់ឱ្យបានជ្រាបថា កម្មវិធី “សន្និបាតប្រចាំឆ្នាំលើកទី២៖ ការទទួលទានអាហារសាមគ្គី និងឱកាសបង្កើនមិត្តភាព និងកិច្ចសហការ” នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០២៣ ម៉ោង ២:៣០ នាទីរសៀល ដល់ ៨:៣០ នាទីយប់ នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ អគារ A (The Premier Centre Sen Sok, Hall A)។ សម្លៀកបំពាក់៖ ផ្លូវការ (Formal dress code)។ កែប្រែការចុះឈ្មោះ៖ បងប្អូនគ្រាន់តែចុចលើ Poll ចុះឈ្មោះ រួចជ្រើសរើសយកពាក្យ "Retract Vote" និងចុះឈ្មោះម្ដងទៀតលើជម្រើសផ្សេង។ យើងខ្ញុំសូមគោរពអញ្ជើញសមាជិកទាំងអស់ចូលរួមជាមួយយើងខ្ញុំក្នុងឱកាសដ៏ពិសេសនេះ🙏🙏
ក្រុមហ៊ុន F.I Vision Capital Plc. បានប្រារព្ធពិធីសូត្រមន្តប្រោសព្រំលើករាសី សូមពរជ័យ និងសេចក្តីសុខសុភមង្គល តាមប្រពៃណីទំនៀមទម្លាប់ខ្មែរ សម្រាប់ការិយាល័យថ្មី នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។ នៅល្ងាចថ្ងៃដដែល សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកគ្រប់គ្រងប្រតិបត្តិ បានជួបសំណេះសំណាលប្រឹក្សាយោបល់ជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ជាច្រើនរូប និងដោយមានការចូលរួមពីឯកឧត្តម ហុង សុហួរ អគ្គនាយក (CEO) របស់ផ្សារមូលបត្រកម្ពុជា (CSX) និងជាទីប្រឹក្សាក្រុមហ៊ុន F.I Vision Capital Plc.៕
នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកគ្រប់គ្រងប្រតិបត្តិ បានជួបសំណេះសំណាលប្រឹក្សាយោបល់ជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ជាច្រើនរូប និងដោយមានការចូលរួមពីឯកឧត្តម ហុង សុហួរ អគ្គនាយក (CEO) របស់ផ្សារមូលបត្រកម្ពុជា (CSX) និងជាទីប្រឹក្សាក្រុមហ៊ុន F.I Vision Capital Plc.៕
ក្រុមហ៊ុន F.I Vision Capital Plc. ជាក្រុមហ៊ុនថ្មីទើបមានអាយុពីរឆ្នាំទេ តែមានអ្នកចាប់អារម្មណ៍ជាច្រើនដែលមកចូលរួមសិក្សាស្វែងយល់អំពីវឌ្ឍនៈភាពរបស់ក្រុមហ៊ុន។
The 1st Annual General Meeting: Gala Dinner & Networking 🔊🔊 កម្មវិធី “សន្និបាតប្រចាំឆ្នាំលើកទី១៖ ការទទួលទានអាហារសាមគ្គី និងឱកាសបង្កើនមិត្តភាព និងកិច្ចសហការ” នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២២។
នៅសតវត្សរ៍ទី១៨ ប្រទេសស៊ុយអែតគឺនៅជាប្រទេសកំពុងអភិវឌ្ឍន៍នៅឡើយ។ នៅសតវត្សរ៍ទី១៩ ជនជាតិស៊ុយអែតយ៉ាងច្រើនបានធ្វើចំណាកស្រុកទៅសហរដ្ឋអាមេរិក ព្រោះវិបត្តិសង្គ្រាមលោក។ ដូច្នេះ ការអភិវឌ្ឍទីក្រុងអាចដើរយឺតយ៉ាវជាងការរំពឹងទុកឆ្ងាយ